នៅ ថ្ងៃពុធ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ នៅសាលប្រជុំមន្ទីរបានរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ ២០២០ និងការតម្រង់ទឹសផែនការអាជីវកម្ម និងលើកផែនការបន្តឆមាសទី២ ឆ្នាំ ២០២០ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ដោយមានការចូលរួមពីទីប្រឹក្សាកម្មវិធី ០៤រូប លោក លោកស្រី មន្រ្តីសម្របសម្រួលថ្នាក់ខេត្ត មន្រ្តីកម្មវិធីថ្នាក់ស្រុក សរុប៣៨នាក់/ស្រី ០៦ នាក់។
~គោលបំណងកម្មវិធី១.ស្វែងរកវឌ្ឈនៈភាពនៃការអនុវត្តសកម្មភាព និងលទ្ធផល សូចនាករដែលបានបែងចែក ២.បញ្ហា និងប្រឈមនៃកាអនុវត្ត និងស្វែងរកដំណោះស្រាយសមស្រប និង លើកទឹសដៅអនុវត្តបន្ត ៣.ការកសាងផែនការអាជីវកម្ម ស្របតាមគោលការណ៍ណែនាំ(Business Plan)។ ~ជាលទ្ធផលនៃកិច្ចប្រជុំការអនុវត្ត នៅក្នុងឆមាសទី១ ឆ្នាំ ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិសាត់ បានអនុវត្តកម្មវិធីបច្ចេកទេសថ្មីដែលធន់និងការប្រែប្រួលអាកាសធាតុ (ASPIRE) រួមជាមួយថវិការបស់រាជរដ្ឋាភិបាល(PB) បានគាំទ្របណ្តុំអាជីវកម្ម២៩បណ្តុំដោយបានជ្រើសរើសកសិករផលិតដែលមានសក្តានុពលក្នុង០១បណ្តុំស្មើ៤០នាក់ ដែលមានសមាជិកចូលរួមសរុប ចំនួន១.១៦០នាក់/ស្រី ៤៨២ នាក់ ដោយអនុវត្ត លើការធ្វើស្រែផលិតពូជចំនួន០៣បណ្តុំ ការចិញ្ចឹមមាន់ ៤បណ្តុំ ការចិញ្ចឹមគោ ចំនួណ៣បណ្តុំ ការដាំបន្លែគ្រប់ប្រភេទ ចំនួន០៣បណ្តុំ ឈើហូបផ្លែ ១បណ្តុំ ដំឡូងមី០១បណ្តុំ ក្រូចឆ្មារ០១បណ្តុំអំពៅ ០១បណ្តុំ ចិញ្ចឹមទាកំប៉ា ០១បណ្តុំ ការចិញ្ចឹមត្រី-កង្កែប និងភ្ញាស់ត្រី ៦បណ្តុំ ដាំខ្ញី ០២បណ្តុំ និង ឬស្សីផ្អែម ២បណ្តុំ។
~ក្រោយពីការធ្វើវេទិកាអ្នកពាក់ព័ន្ធ (MSP) លើបណ្តុំអាជីកម្ម តាមបណ្តាភូមិ ឃុំ ស្រុកគោលដៅទាំង០៦ បានរួចរាល់ជាលទ្ធផល ទទួលបានលទ្ធភាព និងសមត្ថភាពផលិតតាមបណ្តុំ និងតម្រូវការទីផ្សាររបស់អ្នកប្រមូលទិញ ដូចជាៈ ១.ស្រូវផលិតបាន ២.១៦៦តោន តម្រូវការទីផ្សារ ចំនួន ៤.៥០០តោន (ស្រូវប្រភេទ១,២,៣) ២.បន្លែផលិតបាន ២១៣តោន តម្រូវការទីផ្សារ ចំនួន៣៥០តោន(តំលៃតាមទីផ្សារ) ៣.មាន់ផលិតបាន៧.៤៩៩ក្បាល តម្រូវការទីផ្សារចំនួន១០.០០០ក្បាល(តំលៃមាន់ ១៥.០០០រៀល-១៧.០០០រៀល/១គ.ក្រ) ៤.ដំឡូងមីផលិតបាន៣.០៤០តោន តម្រូវការទីផ្សា ចំនួន ៣.៥០០តោន ៥.ឈើហូបផ្លែផលិតបាន ១.០១៥តោន តម្រូវការទីផ្សារ ចំនួន ២.០០០តោន(តំលៃម៉ៅក្នុង០១ហិកតា៣៥.០០០.០០០រៀល) ៦.ចិញ្ចឹមគោបាន៦៦៨ក្បាល តម្រូវការទីផ្សារ ចំនួន៨០០តោន(១ក្បាល=៣.០០០.០០០រៀល) ៧.ក្រូចឆ្មារផលិតបាន២៧តោន តម្រូវការទីផ្សារ ចំនួន៣០តោន(១គ.ក្រតំលៃ ២.៥០០រៀល-៣.០០០រៀល) ៨.អំពៅផលិតបាន៦៤៨តោន តម្រូវការទីផ្សារ ចំនួន៦០០តោន(តំលៃតាមទីផ្សារ) ៩.ការចិញ្ចឹមទាកាប៉ាបាន ២៩៣តោន តម្រូវការទីផ្សារ ចំនួន៣០០តោន(តំលៃ១៣.០០០រៀល/០១គ.ក្រ)និងដោយឡែកវិស័យជលផល និង ព្រៃឈើ កំពុងតែរៀបចំបន្ថែមទៀត។
-ចំពោះផែនការអនុវត្តបន្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរៀបចំបន្តជំហ៊ានទី៣(ការធ្វើផែនការផលិតប្រចាំឆ្នាំ និង ការរៀបចំចុះកិច្ចសន្យាមុខរបរកសិកម្ម)ក្នុងខែកក្កដា ឆ្នាំ ២០២០។