ថ្ងៃព្រហស្បត្តិ៍១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២០៖ក្រុមការងារកម្មវិធី ASPIRE ខណ្ឌរដ្ឋបាល ព្រៃឈើ បានរៀបចំនូវវេទិកា នៃអ្នកពាក់ព័ន្ធច្រើន ភាគី លើបណ្តុំអាជីវកម្ម្មទំពាំងផ្អែម នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈាន វាសនា អភិបាលរងស្រុក ភ្នំក្រវាញ និង លោក ចេង សំណាង ទីប្រឹក្សាកម្មវិធីASPIRE ដោយមានការចូលរួម ពី លោក ងួន ប៊ុណ្ណារ៉ា នាយរងខណ្ឌទទួលបន្ទុករួមខណ្ឌរដ្ឋបាល ព្រៃឈើ ក្រុមការងារកម្មវិធីASPIRE ថ្នាក់ខេត្ត លោក អោក ឆឹម មេឃុំព្រងិល ដែលមានការអញ្ចើញចូលរួមពីសំណាក់ ក្រុមអ្នក ប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម មន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុ និងប្រជាកសិករ សរុបចំនួន ៥២នាក់ ស្រី២១នាក់។កម្មវិធីវេទិការនេះក្នុងគោលបំណង ពិភាក្សានិង ដោះស្រាយ បញ្ហាប្រឈមនានា ពីអ្នកពាក់ព័ន្ធដើម្បីជួយអាជីវកម្ម បណ្តុំទំពាំងផ្អែម បាន ដំណើរការរលូននៅពេលអនាគត។ ជាលទ្ធផលសង្ខេបនៃវេទិការ បានរកឃើញបញ្ហាជួបចំនួន ០៤ គឺ ១.ទឹកស្រោពស្រព ២.ទីផ្សារផលិតផល ៣.ដើមទុន និង៤.បច្ចេកទេសដាំដុះ។ ប៉ុន្តែក្រុមការងារបានដោះស្រាយដោយមាន អ្នកប្រមូលទិញ ក្នុងមូលដ្ឋាន តាមផែនការ និងតាមតំលៃទីផ្សារ ចំពោះពូជឬស្សីផ្អែមនិងបច្ចេកទេសផលិត ខណ្ឌរដ្ឋបាលព្រៃឈើ និងផ្តល់ជូនតាមសំណើរ។ ដោយឡែកចំពោះធាតុចូល ដូចជា ជីកសិកម្ម ថ្នាំកសិកម្ម មានអ្នកផ្គត់ផ្គង់ ដោយអាចទិញជំពាក់រយៈពេល០១ខែបាន ឬដល់០២ ខែបានក្នុងករណី មានហេតុផលសមរម្យ។ ជាពិសេសបញ្ហាទឹក
ស្រោពស្រព អាជ្ញាធ័រ ឃុំ និងស្រុក នឹងរៀបចំសំណើរស្នើសុំពីអ្នកពាក់ព័ន្ធដោយធ្វើទំនប់បង្ហារ នៅតំបន់បឹងកំពែង និងជីកអណ្តូង ឬស្រះតាមតំបន់ណាមួយដែលអាចជីកបាន។
បន្ថែមជាងនេះទៅទៀតក្រុមការងារបានផ្តល់អនុសាសន៍ និង
គំនិតយោបល់ ដល់ក្រុមបណ្តុំអាជីវកម្មដូចជាៈ
១.ឱ្យដាំបន្លែ ដែលឆាប់បានប្រមូលផល នៅជុំវិញផ្ទះ ឬដីទំនេរដែលអាចដាំបាន និងអនុវត្តការដាំតាមបច្ចេកទេសកសិកម្ម ដោយប្រើប្រាស់ជីធម្មជាតិ ថ្នាំពុលធម្មជាតិ ក្នុងករណីប្រើប្រាស់ជីគីមី
សុំប្រើប្រាស់តិចតួច ។
២.ក្នុងករណីខ្វះដើមទុន និងមានបំណងខ្ចីពីធនាគារឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវគិតគូរឱ្យបានច្បាស់លាស់ដោយផ្អែក លើទំហំទឹកប្រាក់~ រយៈពេលខ្ចី~សមត្ថភាពសង ~លទ្ធភាពនៃការអនុវត្ត ~កក្តាហានិភ័យផ្សេងៗ
៣.ធ្វើបច្ចុប្បន្នភាពអ្នកផលិតពិតប្រាកដ និងត្រូវមានសាមគ្គីភាព និងការចែករំលែក បទពិសោធន៍
៤.ត្រូវមានការជួយគាំទ្រពីខណ្ឌរដ្ឋបាលព្រៃឈើ ចាំបាច់ ក្នុងដំណើរការអាជីកម្ម ទំពាំងផ្អែម។