កម្មវិធីបច្ចេកទេសកសិកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានផ្តល់ថវិកាសម្រាប់ឧបត្ថម្ភដល់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដើម្បីរៀបចំបណ្តុំអាជីកម្ម ទាក់ទងនឹងវារីវប្បកម្ម ចំនួន០៦បណ្តុំ ដែលកសិករចូលរួមចំនួន១៣ភូមិ ០៥ឃុំ ០៣ស្រុក ស្មើនឹង ២៤០គ្រួសារ (១បណ្តុំ=៤០គ្រួសារ)ក្នុងនោះបណ្តុំការចិញ្ចឹមត្រី កង្កែប តាមស្រះ និងកៅស៊ូផ្លាសស្ទិច ០៥បណ្តុំ និងភ្ញាស់កូនត្រី ០១កន្លែង។
៚តាមរយៈកម្មវិធី នេះកសិករតាមមូលដ្ឋានចាប់ផ្តើមមានការចាប់អារម្មណ៍ចូលរួម យ៉ាងច្រើន ដោយយល់ឃើញថា ការអនុវត្តកម្មវិធីនេះបានជួយជ្រោមជ្រែងនិងដោះស្រាយបញ្ហាយ៉ាងច្រើន ដែលកសិករផលិតបានជួបប្រទះ កន្លងមក ដូចជា:
១.បច្ចេកទេស~ពូជ ខណ្ឌរដ្ឋបាលជលផល និងបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសការចិញ្ចឹមត្រី ~កង្កែប និងភ្ញាស់ត្រី និងផ្តល់ពូជ~សំភារៈ តាមកំរិតនិងលទ្ធភាព
២.ដើមទុន ០១ចំណែកអាចរកកំចីពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងធនាគារ សម្រាប់អ្នកទ្រង់ទ្រាយ មធ្យម តែបើលក្ខណៈគ្រួសារ ចិញ្ចឹមតាមតង់ឬកៅស៊ូផ្លាស្ទិច កសិករគ្រាន់តែចូលរួមទុនតិចតួច បន្ថែមអាចធ្វើបាន។
៣.ទីផ្សារ និងតំលៃ បានគៀគរ និងប្រើប្រាស់យន្តការទីផ្សារដោយមានការគាំទ្របច្ចេកទេស ពីក្រុមទីផ្សារកសិកម្ម និងអនុវត្តការផលិតកម្មតាមកិច្ចសន្យាផលិតផលជាមួយអ្នកលក់~ អ្នកទិញ ដោយផ្អែកលើក្រោមតំលៃទីផ្សារជាក់ស្តែងតិច តួចដោយមានការឯកភាពភាគីទាំងសងខាង។
៚៚ ជាទឹសដៅពេលអនាគត សម្រាប់កម្មវិធីៈ
១.អ្នកចូលរួមអនុវត្តកម្មវិធីនេះ ជួយបង្កើនមុខរបរបន្ថែម និងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបាន ជីវភាពប្រសើរឡើង កាត់បន្ថយការចំណាកស្រុកបាន០១កំរិត ជាពិសេស បានដោះស្រាយបញ្ហា ចំពោះមុខ ជូនប្រជាកសិករក្នុងកំឡុងពេលផល ប៉ះពាល់ពីការរីករាលនៃជំងឺកូវីដ១៩។
២.បង្កើនការចិញ្ចឹមដោយធ្វើឱ្យមានការសាយភាព ការទទួលយកបច្ចេកទេសថ្មី (ការធ្វើវារីវប្បកម្ម ត្រី កង្កែប និងការបង្កាត់~ភ្ញាស់) និងពង្រីកផ្សព្វផ្សាយ បន្ថែម ការចិញ្ចឹម អន្ទង់ កន្ធាយ បង្កង ...)ដើម្បីផ្គត់ផ្គង់ត្រី~សាច់ ស្របពេលដែលត្រីធម្មជាតិតាមទន្លេ ស្ទឹង បឹងបួរ មិនអាចផ្គត់ផ្គង់តម្រូវការបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបាន។