មាតិកា
វេទិកា នៃអ្នកពាក់ព័ន្ធច្រើន ភាគី លើបណ្តុំអាជីវកម្មភ្ញាស់កូនត្រីរោងតាកុកសែនជ័យនៅ ភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៣ កក្កដា ២០២០
258

ថ្ងៃចន្ទ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០៖ ក្រុមការងារកម្មវិធី ASPIRE   ខណ្ឌរដ្ឋបាលជលផល បានរៀបចំនូវវេទិកា នៃអ្នកពាក់ព័ន្ធច្រើន ភាគី លើបណ្តុំអាជីវកម្មភ្ញាស់កូនត្រីរោងតាកុកសែនជ័យនៅ
ភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ចេង សំណាង ទីប្រឹក្សាទីផ្សារកម្មវិធី លោក នង នង ជំទប់ទី១ ឃុំ រំលេច លោក នាង ង៉ែត តំណាងខណ្ឌ រដ្ឋបាលជលផលពោធិ៍សាត់ និងដោយមានការចូលរួមពីលោក 
ម៉ែន វណ្ណៈ  អ្នកសម្របសម្រួលបច្ចេកទេសថ្នាក់ខេត្តជួយខណ្ឌ  រដ្ឋបាល ព្រៃឈើ និងជលផលពោធិ៍សាត់ លោក~លោកស្រី 
អ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម មន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុ និងប្រជាកសិករបណ្តំសរុបចំនួន៥០នាក់ ស្រី២០នាក់។
៚កម្មវិធីវេទិការនេះក្នុងគោលបំណង ពិភាក្សា និងដោះស្រាយ បញ្ហាប្រឈមនានា ពីអ្នកពាក់ព័ន្ធដើម្បីជួយអាជីវកម្ម បានដំណើរ ការរលូននៅពេលអនាគត។ ជាលទ្ធផលសង្ខេបនៃវេទិការបានរកឃើញបញ្ហាជួបចំនួន០៥ គឺ១.ទឹក ២.បច្ចេកទេសចិញ្ចឹម ៣.ដើមទុន ៤.ត្រីពូជនិងសំភារៈ ៥.ស្រះចិញ្ចឹមនិងបំប៉ន។
៚៚ លោក សូ យ៉េង ប្រធានបណ្តុំបានលើកឡើងថាកសិក ចូលរួមជាសមាជិកបណ្តុំមានចំនួន០៥ភូមិ ដូចជាៈភូមិរោងតាកុក ភូមិព្នៅ ភូមិប្រឡាយរំដេង ភូមិរំលេចនិងភូមិកំពង់ក្តីសរុប៤០នាក់ ។
ចំពោះបណ្តុំអាជីវកម្ម មានទីតាំងភ្ញាស់កូនត្រីចំនួន ០១កន្លែង 
មានសមត្ថភាពផលិតកូនត្រី ០៣ប្រភេទ(ត្រីអណ្តែង ទីឡាព្យា និងត្រីឆ្ពិន )ឱ្យដល់សមាជិកក្នុងក្រុមទាំងអស់។ ក្រោយពេលភ្ញាស់រួច និងបែងចែកកូនត្រីជូនកសិកសមាជិកបណ្តំយកទៅដាក់បំប៉នក្នុងហាប៉ា និងកូនស្រះ រៀងៗខ្លួន សម្រាប់លក់ជូនអតិថិជនតាមកិច្ចសន្យាផលិតកម្ម។ បើហើយតាមការព្យាករណ៍និងតាមបទពិសោធន៍អនុវត្តកន្លងមក បរិមាណផលិតកូនត្រីបាន ត្រីអណ្តែងចំនួន ១២០.០០០កូន ទីឡាព្យា ចំនួន៥០.០០០កូន និងត្រីឆ្ពិន ១៣០.០០០កូន។
៚៚ តាមរយៈវេទិកា លោក យ៉ា សំណាង អ្នកប្រមូលទិញ ត្រី រស់នៅភូមិ ជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន និងលោក សឿន ចូច ភូមិចំការអូរ ឃុំអូរតាប៉ោង ស្រុកបាកាន បានសន្យាថានឹង ទិញកូនត្រីគ្រប់ប្រភេទ ក្នុងមូលដ្ឋាន តាមផែនការ និងតាមតំលៃ ទីផ្សារឱ្យតែកសិករផលិតបាននូវប្រភេទត្រីទីឡាព្យា ឆ្ពិន កាបសមញ្ញ~ប្រា~ត្រីអណ្តែង)ដោយទិញ~លក់ចំនួន៦០០គ.ក្រ/០១ខែ និង ៧២០០គ.ក្រ/០១ឆ្នាំ ដោយ យកតំលៃចំណេញក្រោមតំលៃទីផ្សារ ។ ចំពោះពូជនិងបច្ចេកទេសផលិតខណ្ឌ រដ្ឋបាលជលផលនិងផ្តល់ជូនតាមសំណើរ។ ដោយឡែក ចំពោះធាតុចូលកសិកម្ម ដូចជា សំណាញ់ កៅស៊ូ និងចំណីលក់តំលៃសមរម្យឱ្យទៅសមាជិកបណ្តុំផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter