មាតិកា
កិច្ចប្រជុំពិភាក្សាស្តីពីការលក់ទិញផលិតផលកសិកម្ម សុវត្ថិភាពក្នុងបណ្តុំអាជីវកម្មជាមួយក្រុមហ៊ុន អ្នកប្រមូលទិញ និងអ្នកផលិត ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២២ កក្កដា ២០២០
195

ថ្ងៃអង្គារ៍១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ខែកក្កដា ឆ្នាំ ២០២០ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានរៀបចំនូវកិច្ចប្រជុំពិភាក្សាស្តីពីការលក់ទិញផលិតផលកសិកម្ម សុវត្ថិភាពក្នុងបណ្តុំអាជីវកម្មជាមួយក្រុមហ៊ុន អ្នកប្រមូលទិញ និងអ្នកផលិត ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ដោយមានសម្របសម្រួលបច្ចេកទេសពី លោក ស៊ុន វណ្ណ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត និងអ្នកចូលរួមពីមន្រ្តីកម្មវិធីASPIRE តំណាងក្រុមហ៊ុនអ្នកប្រមូលទិញ ក្រុមហ៊ុនមាសបៃតង ក្រុមហ៊ុនផ្សារភូមិធម្មជាតិ ក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ក្រុមហ៊ុនស្ពៃរំដេងនិងកសិករផលិតសរុប៥០នាក់/ស្រី០៩នាក់។ កម្មវិធីកិច្ចប្រជុំនេះមានខ្លឹមសារ និងគោលបំណង ១.បង្ហាញពីប្រភេទនិងបរិមាណបន្លែដែលក្រុមបណ្តុំបានផលិត        
២.ការបង្ហាញពីត្រូវការទិញពីប្រភេទ បរិមាណ  និងគុណភាពបន្លែ និង៣.ពិភាក្សា និងឯកភាពដើម្បីរៀបចំផែនការផលិតនិង លក់តាមកិច្ចសន្យាផលិតកម្មកសិកម្ម ។ជាលទ្ធផលនៃកិច្ចប្រជុំរួមមានៈ
 ៚លោក ចេង សំណាង ទីប្រឹក្សាទីផ្សារបានបង្ហាញដោយលើកឡើងថាចាប់ពីឆ្នាំ២០១៨-២០២០ សរុបមានចំនួនសរុប៦៣បណ្តុំ និង១៣ប្រភេទផលិតផលកសិកម្មដែលមានកសិករផលិត២៥២០គ្រួសារ អនុវត្តលើផ្ទៃដី១ ២៩៦ហិកតា សមត្ថភាពនិងលទ្ធភាពផលិតបាន ១១ ៥៣៤តោន និង គ្រោងលក់១១ ០៥៥តោនក្នុងនោះបន្លែចំនួន៩៩១តោន,មាន់២៨តោន,ស្រូវ២៧១៩តោន,ដំឡូងមី ៦ ០០០តោន,គោ៨៣០ក្បាល,ទាកប៉ា ០,៣តោន,ទំពាំងផ្អែម ៣៧តោន,ខ្ញី៥,៤តោន, ត្រី និងកង្កែប៣៣,១តោន,ភ្ញាស់កូនត្រី៣០០០០ក្បាល,ក្រូចឆ្មារ២តោន,អំពៅ៦៤៨តោននិងក្រូចពោធិ៍សាត់១ ០៤៥តោន។
៚តាមរយៈកិច្ចប្រជុំ លោក និន ដាវុធ តំណាងក្រុមហ៊ុនមាសបៃតង គាត់និងប្រមូលទិញបន្លែសុវត្តិភាព(GAP)ដោយទិញប្រភេទផ្កាខាត់ណា ត្រសក់ផ្អែម ឱឡឹក ល្ពៅទ្រូ និងត្រាវ ដោយក្រុមហុន ផ្តល់ជាពូជនិងបច្ចេកទេសសម្រាប់ដាំនិងទិញចាប់ពី១០០គ.ក្រឡើង តែតំលៃចរចាក្នុងកិច្ចសន្យា។
៚លោក ហែម ប៊ុនឆាយ តំណាងក្រុមហ៊ុន ស្ពៃរំដេងតម្រូវការតែប្រភេទដំណាំយកផ្លែ ក្នុងចន្លោះ៣០គ.ក្រ-៥០គ.ក្រ/០១មុខ និងយក០៣ដង/០១សប្តាហ៍។
៚លោកស្រី ជា វណ្ណី អ្នកគ្រប់គ្រងក្រុមហ៊ុន ផ្សារភូមិធម្មជាតិ(ភ្នំពេញ) សំណូមពរឱ្យកសិករផលិតផលដំណាំឱ្យបានច្រើនប្រភេទ ប្រកបដោយសុវត្ថិភាព ទាំងបរិមាណ និងគុណភាព ការវេចខ្ចប់ ការដឹកជញ្ជូន ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។លោកស្រី និងប្រមូលទិញប្រសិនបើកសិករអាចផលិតបានតាមផែនការ និងកិច្ចសន្យាផលិតកម្មបន្លែ។លោកស្រី មានបំណងចង់ចុះកិច្ចសន្យាផលិតបន្លែជាមួយកសិករ០៩នាក់ដែលជាកសិករផលិតបន្លែសុវត្ថិភាព(GAP)សម្រាប់ក្រុមហ៊ុនផងដែរ។
៚លោក ឈុំ ចំរើន តំណាងក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ(ភ្នំពេញ) មានគោលបំណងចង់ឱ្យខេត្តពោធិ៍សាត់ ក្លាយជាអ្នកផ្គត់ផ្គង់និង ចែកចាយបន្លែទៅភ្នំពេញ និងខេត្តដទៃតាមសមត្ថភាព និងលទ្ធភាពផលិតបាន ។តម្រូវការជាអាទិភាពរបស់ក្រុមហ៊ុន គឺ ក្រូចឆ្មារ និងក្រូចពោធិ៍សាត់ ចំពោះតំលៃតាមកិច្ចសន្យា។ចំពោះបន្លែផ្សេងជាតម្រូវការបន្ថែម ក្រុមហ៊ុន និងចុះកិច្ចសន្យាផលិតដោយផ្តល់ជាពូជ និងបច្ចេកទេសដាំ ប្រសិនជាកសិករមានចំណង់ចំណូលចិត្ត។
៚លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងជាប្រធានអង្គប្រជុំ បានមានមតិផ្តាំផ្ញើរ និងសំណូមពរដល់ក្រុមហ៊ុន សុំជួយប្រមូលទិញបន្លែ និងផលិតផលកសិកម្មសុវត្ថិភាព ទាំងអស់ពីកសិករឬអ្នកផលិត។ ម្យ៉ាងវិញទៀតក្នុងនាមមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទជាអង្គសំខាន់ជាអ្នកផ្តល់សេវាបច្ចេកទេសកសិកម្ម ដល់អ្នកផលិត សម្រាប់ជួយគាំទ្រផែនការផលិតតាមកិច្ចសន្យារបស់កសិករ និងក្រុមហ៊ុន។ ប៉ុន្តែកសិករ ឬអ្នកផលិតផលត្រូវខិតខំ ធ្វើយ៉ាងណាធ្វើឱ្យផលិតផលកសិកម្មសុវត្ថិផាព មានទាំងបរិមាណ និងគុណភាព និងធានាបានសុខមាលភាពមិនប៉ះពាល់ពាល់សុខភាពអ្នកប្រើប្រាស់ ជាពិសេស ត្រូវមានភាពស្មោះត្រង់ក្នុងមុខរបរនេះ កុំគិតតែប្រយោជន៍ចំពោះមុខ ដោយមិនបានគិតផលប៉ះពាល់ទៅថ្ងៃក្រោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter