គម្រោងការពង្រីកបច្ចេកទេសកសិកម្មដែលធន់ នឹងអាកាសធាតុឬហៅកាត់SUCRA បានអនុវត្ត ក្នុងខេត្តពោធិ៍សាត់របស់យើង មានភូមិគោលដៅចំនួន១១ នៅក្នុងឃុំផ្ទុះរុង និងឃុំតាលោ ស្រុកតាលោសែនជ័យ ក្នុង គោលបំណងចំនួនប្រាំរួមមាន៖
ទី១៖ ធ្វើឲ្យប្រសើរឡើងនូវសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ទី២៖ បង្កើនប្រាក់ចំណូល និងជីវភាពគ្រួសារ
ទី៣៖ ពង្រឹងមុខងារប្រព័ន្ធអេកូឡូស៊ីដី នៅកម្រិតកសិដ្ឋាន និងឈានដល់កម្រិតទេសភាព
ទី៤៖ លើកកម្ពស់ចំណេះដឹងរបស់កសិករខ្នាតតូចអំពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងអំពីមធ្យោបាយដែលធ្វើឲ្យសម្រេចបានភាពធន់ប្រកបដោយចីរភាព និង
ទី៥៖ ផ្ដល់ជាភស្ដុតាងដល់ការរៀបចំគោលនយោបាយពង្រីកការអនុវត្តប្រព័ន្ធកសិកម្មចម្រុះ។ លើសពីនេះទៅទៀតគម្រោង បានធ្វើការគៀងគរកសិកដែលចូលរួមចាប់អារម្មណ៍៧៥០គ្រួសារសម្រាប់ធ្វើការអនុវត្តប្រព័ន្ធកសិកម្មចម្រុះ។ គម្រោងនេះផ្តល់
ធាតុចូលទាំងអស់ដើម្បីចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចម្រុះ ក្រោមអធបិតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមម៉ៅ ធនិន អភិបាលនៃ
គណ: អភិបាលខេត្តពោធិ៍សាត់ និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមមាន៖ កូនឈើហូបផ្លែ សរុបចំនួន ២១ ៧១៥ដើម មាន់ពូជ និងទា សរុបចំនួន១ ១៧០ក្បាល កូនត្រី និងកូនកង្កែបសរុបចំនួន ៨៥ ៩១៣ ក្បាល ចំណីមាន់ចំនួន ៣៧បាវ ចំណីត្រីចំនួន ៥០បាវ និងជីធម្មជាតិចំនួន ៤២បាវផងដែរ។ម្យ៉ាងទៀតមុនធ្វើការចែកពូជបន្លែ ឈើហូបផ្លែ ត្រី មាន់ ទា កង្កែប អន្ទង់ និងធាតុចូលកសិកម្មគម្រោងបានបើកវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាផ្សេងៗ ទាក់ទង និងការដាំដុះ ថែទំា ប្រមូលផល និងការចិញ្ចឹមសត្វជូនកសិករតាមភូមិគោលដៅគម្រោងនៅខេត្តពោធិ៍សាត់។ ក្រៅពីនេះ យើងក៍បានពិភាក្សាក្នុងការរៀបចំគូរ ប្លង់កសិដ្ឋានបច្ចុប្បន្ន អនាគត និងការផែនការថវិកាជូនកសិករ។ បន្ថែមពីនេះទៅគម្រោងបានធ្វើការជូយគំាទ្រនូវអ្វីដែលកសិករបានស្នើរសុំ
ស្របទៅនឹងផែនការរបស់កសិករម្នាក់ក្នុងការអនុវត្តប្រព័ន្ធកម្មចម្រុះដើម្បីឱ្យទទួលបានជោគជ័យ។