មាតិកា
កិច្ចប្រជុំឆ្លុះបញ្ចាំងនៃការអនុវត្តការផលិតកូនត្រីតាមគោលការណ៍វារីវប្បកម្មល្អ នៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៧ កញ្ញា ២០២២
108

ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ លោក នាង ង៉ែត តំណាងក្រុមការងារខណ្ឌរដ្ឋបាលជលផល រួមជាមួយលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលថ្នាក់ខេត្ត បានសម្របសម្រួលកិច្ចប្រជុំឆ្លុះបញ្ចាំងនៃការអនុវត្តការផលិតកូនត្រីតាមគោលការណ៍វារីវប្បកម្មល្អ នៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ គោលបំណងនៃកិច្ចប្រជុំគឺ៖​
-​បង្ហាញនូវចំណុចជាមេរៀន បទពិសោធន៍ល្អ​ វដ្តនៃការផលិតកូនត្រីឈានទៅរកទីផ្សារទូលាយ
-ស្វែងរកឱ្យឃើញបញ្ហាប្រឈមនានា​ ដំណោះស្រាយ និងដំណោះស្រាយអាទិភាព និង ពង្រឹងយន្តការការផលិតកូនត្រី តាមរយៈការបង្កាត់​ បំប៉នកូនត្រី និងការចិញ្ចឹមត្រីដើម្បីដំណើរការផលិតពូជនៅឆ្នាំបន្ទាប់ទៀត ។
ក្រុមការងារបាន ពិនិត្យឃើញថា ការអនុវត្តរបស់បណ្តុំអាជីវកម្ម ស្របតាមគោលការណែនាំ ១២ចំណុច បានល្អទោះបីជាមានបញ្ហាតិចតួចក៍ដោយ​ ។ ចំពោះចំណុចខ្វះខាតសមាជិក និងខិតខំកែសម្រួលនៅពេលបន្ត​សកម្មភាព នៅឆ្នាំក្រោយ​ ។ បើតាមការលើកឡើង របស់លោក ស៊ូ យេង ជាប្រធានបណ្តុំអាជីកម្មកម្មផលិតកូនត្រី បានលើកឡើងថាៈ​ ការផលិតពូជត្រីរបស់គាត់ ដោយប្រើមេបា ពូជ ត្រី០៣ប្រភេទដូចជាៈ​ ត្រីអណ្តែង​កូនកាត់ ចំនូន១៥ក្បាល ត្រីទីឡាព្យាក្រហម ១០គក្រ និងត្រីឆ្ពិន ១០គ.ក្រ​ ។ លទ្ធផលសម្រេចផលិត​ពូជបានកន្លងមក៖​
-កូនត្រី អណ្តែងចំនួន២០.០០០កូន លក់បានក្នុងតំលៃ៣០.០០០រៀល /១គ.ក្រ ត្រីឆ្ពិនបានចំនួន ១០.០០០ក្បាល និងតំលៃ​ ១០០រៀល/ក្បាល ត្រីទីឡាព្យាក្រហម បានចំនួន១០.០០០ក្បាល និង លក់បានតំលៃ១២០រៀល/០១ក្បាល​ ។ ចំពោះទីផ្សារ លក់អោយកសិករយកទៅចិញ្ចឹម ដោយដឹកជញ្ជូនដល់ទីតាំងផ្ទាល់​ ។ លោក ស៊ូ យ៉េង បានបន្ថែមថា បញ្ហាប្រឈមនៃការផលិតពូជកន្លងមកមានជារួម៖
-ខ្វះត្រីមេពូជតម្រូវការទីផ្សារ(ត្រីអណ្តែងសាច់លឿង) 
-កូនត្រីអណ្តែងនាំចូលមានតំលៃទាប 
-ចំណាយលើធាតុចូលក្នុងផលិតកម្មផលិតពូជខ្ពស់
-បញ្ហាការប្រែប្រួលអាកាសធាតុ 
៚ក្នុងនាមខណ្ឌរដ្ឋបាលពោធិ៍សាត់ នឹងគាំទ្រជំរុញបន្ថែម លើការស្វះស្វែងរកពូជត្រីស្របតាមតម្រូវការទីផ្សារ និងបច្ចេកទេសបង្កាត់ ការកាត់បន្ថយធាតុចូលក្នុងការផលិត និងផ្សព្វផ្សាយទីផ្សារកូនត្រី​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter