មាតិកា
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តបាន សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិង ពិនិត្យមើលការស្តារពូជស្រូវឡើងវិញ ដែលសម្តេចតេជោ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០២២
120

ថ្ងៃពុធ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានបន្តបេសកកម្មទៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិង ពិនិត្យមើលការស្តារពូជស្រូវឡើងវិញ ដែលសម្តេចតេជោ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់បំផុតនាពេលកន្លងមកថ្មីនេះ ។ ប្រសាសន៍របស់ឯកឧត្តមអភិបាល បានលើកឡើងថា:
-ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមានន័យថា ជាការគាំទ្រការលើកកម្ពស់ជីវភាពគ្រួសារខ្លួនឯង
-បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមមានទឹកមុខស្នាមញញឹមរីករាយ គឺបានធ្វើឲ្យខ្ញុំបាទមានកម្លាំងចិត្ត ក្នុងការបំពេញបេសកកម្មជូនរាជរដ្ឋាភិបាល និងប្រជាជន។
៚សូមបញ្ជាក់ផងដែរ បើយោងតាមរបាយការណ៍ពីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានអោយដឹងថាក្នុងខេត្តពោធិ៍សាត់ លទ្ធផលការងារបង្កបង្កើនផល និងស្តារឡើងវិញគិតត្រឹម(ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២) សម្រេចបាន៖
១-ការងារបង្កបង្កើនផលស្រូវវស្សា ផ្ទៃដីដាំដុះស្រូវអនុវត្តបានចំនួន ១៣២.៨៦២ហ.ត ស្មើ១១៥,៥៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ អនុវត្តបានចំនួន ១៤៥ ១៧៥ហត គឺទាបជាងចំនួន ១២.៣១៣ហ.ត ស្មើនឹង ១០,៧១%។
​ការខូចខាតដំណាំស្រូវ ចំនួន ៩.៥០១ហ.ត និងផ្ទៃដីអាចស្តារឡើងវិញសម្រាប់ដំណាំស្រូវចំនួន ៦.៦៦៧,៨៧ហ.ត ស្មើ៥.៣៣៦គ្រួសារ។​ការប្រមូលផលស្រូវរដូវវស្សា គិតមកដល់សប្តាហ៍នេះស្រូវបែកផ្កាចំនួន ១១៥ ៤០៦ហត ស្រូវទុំចំនួន ១០៦ ៤១២ហត និងច្រូតកាត់ចំនួន ១០១ ៩៨១ ហត ស្មើ ៨២,៦៥% និងទទួលបានទិន្នផលជាមធ្យម ៣,៧៥៣តោន/ហ.ត។
​២- ការងារបង្កបង្កើនផលស្រូវរដូវប្រាំង គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ អនុវត្តបាន ១៨.៣៣៨ហ.ត ស្មើ ១០១,៨៨% នៃផែនការ១៨.០០០ហ.ត បើប្រៀបធៀបនឹងឆ្នាំ២០២១ ពេលវេលាដូចគ្នាអនុវត្តបាន ៤១.៦២៣ហ.ត ស្មើនឹង ៤៣៨,១៤% នៃផែនការឆ្នាំចំនួន ៩.៥០០ហ.ត គឺមាន ការកើនឡើងចំនួន ២៣.២៨៥ហ.ត ។

​៣-ដំណាំរួមផ្សំនិងសាកវប្បកម្មរដូវប្រាំង អនុវត្តបានចំនួន ២១៩ហ.ត ស្មើនឹង ៣១,៥៦% នៃ ផែន​ការ ៦៩៤ហត ប្រៀបធៀបឆ្នាំ២០២១ អនុវត្តបាន ១៣១ហ.ត ស្មើនឹង១៧,៩៧% នៃផែនការ ៧២៩ហ.ត

៤-ដំណាំឧស្សាហកម្មរដូវប្រាំង អនុវត្តបានចំនួន ៥៨៨ហ.ត ស្មើនឹង ៦,៨៣% នៃផែនការ   ៨ ៦០៤ហ.ត ប្រៀបធៀបឆ្នាំ២០២១ អនុវត្តបាន ១៨៥ហ.ត ស្មើនឹង ២,១៥% នៃផែនការ ៨ ៨០៤ហ.ត។
៥.តំលៃស្រូវតាមប្រភេទ គិតត្រឹម (ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២)
-តម្លៃស្រូវOM​៧៥០-៨៥០ រៀលក្នុង១គក្រ
-តម្លៃសែនក្រអូប ​៩៥០-១ ០០០រៀលក្នុង ១គក្រ
-តម្លៃស្រូវសូម៉ាលី ​១០០០-១០៨០ រៀលក្នុង១គក្រ
-តម្លៃស្រូវផ្ការំដួល ​៩៥០-១ ០០០រៀល   ក្នុង១គក្រ
-តម្លៃស្រូវក្រសាំងទៀប៧៥០-៨០០​រៀលក្នុង១គក្រ។
៦.ការផ្តល់ស្រូវពូជ​ និង លទ្ធផលស្តារឡើងវិញ ៖
ដើម្បីឆ្លើយតបទៅនឹងការខូចខាតដំណាំស្រូវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ពូជស្រូវចំនួន៥៣៣.៦០០គ.ក្រ ស្មើនឹង ៥.៣៣៦ គ្រួសារ ដើម្បីយកមកធ្វើការដាំដុះស្តារឡើងវិញបន្ទាន់និងបន្ទាប់ពីទឹកស្រក។
គិតមកដល់ត្រឹមថ្ងៃទី២៥ ខែ វិច្ឆិកា  ឆ្នាំ២០២២ នេះប្រជាកសិករចំនួន ៥.៣៣៦ គ្រួសារ ស្មើនឹង១០០%បានបញ្ចប់ស្តារឡើងវិញ លើផ្ទៃដីចំនួន ៦.៦៦៧,៨៧ហិកតាស្មើនឹង១០០% នៃផ្ទៃដី សរុបដែលត្រូវស្តារឡើងវិញ។ ចំពោះផ្ទៃដីស្តារឡើងវិញនេះ បាននឹងកំពុងអនុវត្តនៅលើដីស្រូវរដូវប្រាំង ឆ្នាំ២០២២។

ចំនួនអ្នកចូលទស្សនា
Flag Counter