ថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំ ជួបពិភាក្សាជាមួយក្រុមជំនាញការចិន ដើម្បី សិក្សានិង ប្រមូលព័ត៌មានសំខាន់ៗ សម្រាប់រៀបចំ ផែនការទំនើបកម្មកសិកម្មចិន-កម្ពុជានៅសាល ប្រជុំ មន្ទីរកសិកម្ម ដោយមានសមាសភាពចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាការិយាល័យជំនាញ ក្សេត្រ សាស្រ្ត ផ្សព្វផ្សាយកសិកម្ម ផែនការ គណនេយ្យ រដ្ឋបាល ផលិតកម្ម និងបសុព្យាបាល តំណាង ខណ្ឌរដ្ឋបាល ជលផល(០៨រូប)និងភាគីចិន(០៧រូប)សរុប១៥រូប/ស្រី០២រូប។ចំណុចសំខាន់នៃកិច្ចពិភាក្សាផ្តោតសំខាន់លើ០៤ចំណុច៖១.ស្ថានភាពនៃវិស័យកសិកម្មនិងផលិតផលកសិកម្ម ២.ការធ្វើអោយប្រសើរឡើង នូវហេដ្ឋា រចនាសម្ព័ន្ធកសិកម្ម ៣.ការអភិវឌ្ឍន៍វិស័យកសិកម្ម និង៤.ចក្ខុវិស័យ ទឹសដៅ ផែនការ យុទ្ធសាស្រ្តពេលអនាគត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម