នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មពូជស្រូវ និង បច្ចេកទេសក្រោយពេលប្រមូលលើកទី១ក្នុងគម្រោងRIAPIP ពីថ្ងៃទី ២១-២៥ ខែសីហា ឆ្នាំ ២០១៧ ដល់សហគមន៍អភិវឌ្ឍន៍ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព លោក សាម៉េង កែវមុនីន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម លោក ហេង សុខេណា ទីប្រឹក្សាជាតិរបស់គម្រោង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ដោយមានការចូលរួមពីសហគមន៍សរុបចំនួន ៣០នាក់ /ស្រី ១១នាក់។