ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៧ៈ លោក តាន់ ផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋាន សុខភាពសត្វ និង ផលិតកម្មសត្វលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះវ៉ាក់សាំងការពារជំងឺគោ ក្របីសរុបចំនួន ៣៨៨ ក្បាល ក្នុងនោះក្របី២១ក្បាល នៅ ភូមិអូរព្រាល. ឃុំមេទឹក ស្រុកបាកាន ៕ ជាលទ្ធផលចាក់វ៉ាក់សាំងអុតក្តាមលើសត្វគោ ក្របីនៅទូទាំងស្រុកបាកាន គិតពីថ្ងែទី២១-២៥ ខែសីហា ឆ្នាំ ២០១៧ ចាក់បានសរុបចំនួន៣.៣៦៣ ក្បាល ក្នុងនោះក្របី ៨៤៤ ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម