មាតិកា
ដំណើរ បេសកកម្មក្រុមត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្តាលកម្មវិធី (MTR MISSON)នៃកម្មវិធីASPIRE
ចេញ​ផ្សាយ ៣១ សីហា ២០១៧
376

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំជាមួយក្រុមបេសកកម្មត្រួតពិនិត្យនិងវាយតម្លៃពាក់កណ្តាលកម្មវិធី (MTR MISSION)នៃការអនុវត្តន៍សកម្មភាពការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងបម្រែបម្រួលអាកាសធាតុ (ASPIRE) ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ លោកបណ្ឌិត មាស ពិសិដ្ឋ អគ្គលេខាធិការរងនៃក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE និងមានការចូលរួមពីលោក ម៉េង សាក់ភូសិត តំណាងអង្គការ IFAD កម្ពុជា, ក្រុមការងារ NCDD ខេត្តពោធិ៍សាត់ និងក្រុមការងារកម្មវិធីASPIRE ថ្នាក់ខេត្ត/ស្រុក នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ក្នុងគោលបំណងចុះត្រួតពិនិត្យ វាយតម្លៃសកម្មភាពការងារដែលបានអនុវត្តកន្លងមក និងកែលំអរការងារ។ ពេលរសៀលថ្ងៃដដែលចុះពិនិត្យមើលជាក់ស្តែងកន្លែងបង្ហាញដាំបន្លែ និងសម្ភាសន៍ជាមួយកសិករដែលចូលរួមកម្មវិធីឆ្នាំកន្លងទៅតាមរយះកិច្ចសហការជាមួយផ្នែកឯកជន(PPP) នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង បន្ទាប់មកទៅពិនិត្យមើលសកម្មភាពចិញ្ចឹមមាន់ពីលក្ខណៈគ្រួសារ ដែលបានពង្រីកទៅជាលក្ខណៈអាជីវកម្ម របស់ក្រុមកសិករខ្នាតតូច (SLG)នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter