មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសហការជាមួយកម្មវិធីបច្ចេកទេសថ្មីដែលធន់និងនឹងការប្រែប្រួលអាកាសធាតុឆ្នាំ ២០១៧ គ្របដណ្តប់លើចំនួនសរុប ១២៣ភូមិ ៣៥ឃុំ/សង្កាត់/ និងក្រុង/ស្រុកចំនួន០៦ បាន អនុវត្តសកម្មភាពលទ្ធផលដូចខាងក្រោមៈ
-បានចងក្រងក្រុមកសិករសិក្សាខ្នាតតូចSLG ចំនួន ១២៦ក្រុម មានកសិកចូលរួមសរុបចំនួន៣.៧២៤នាក់/ស្រី ចំនួន ២.៨០០នាក់
-ប្រធានបទនៃការបណ្តុះបណ្តាលសាលារៀនស្រែកសិករ និង ការបង្ហាញ រួមមានៈផលិតកម្មដំណាំស្រូវចំនួន ៩៦កន្លែង ,ផលិតកម្មដំណាំបន្លែចំនួន ៣១កន្លែង និង ចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារចំនួន ១២៥កន្លែង។
-បានផ្តល់សំភារៈសម្រាប់អនុវត្តសកម្មភាពសាលារៀនៈឯកសារបច្ចេកទេស,គ្រាប់ពូជបន្លែ,ស្រូវពូជ,ជីកសិកម្មនិង ថ្នាំកសិកម្ម,ទ្រុងមាន់ ពូជមាន់ និង សកម្មភាពអន្តារាគមន៍ផ្សេងទៀត ។