មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសហការជាមួយគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនិងបង្កើន ផលិតភាពកសិកម្ម RIAPIP បានគាំទ្រសកម្មភាពសហគមន៍កសិកម្មចំនួន១៥ (ថ្មី១០ និង ចាស់ ០៥)ក្នុងការផលិតពូជស្រូវ ។ជាលទ្ធផលអនុវត្តបានៈ
១.ផ្តល់សំភារៈកសិកម្ម និង ប្រាក់កំចី៖ ម៉ាស៊ីនរ៉ែងគ្រាប់ស្រូវ០១គ្រឿង, ម៉ាស៊ីនដេរ០១គ្រឿង,ធុងទឹកចំណុះ២០០០លីត្រ ចំនួន០៤,ធុងចំណុះ២០០ លីត្រចំនួន០៤,ម៉ាស៊ីនបូមទឹក០១សម្រាប់,ធុងបាញ់ថ្នាំចំនួន ០១និងកៅស៊ូតង់០២ និង ថវិកាចំនួន៦៩៤ ដុល្លា។
២.ពង្រឹងសមត្ថភាព និង ការគាំទ្របច្ចេកទេសផលិតពូជៈ
-វគ្គបណ្តុះបណ្តុះបណ្តាលពីផលិតកម្មគ្រាប់ពូជស្រូវ និង បច្ចេកទេសក្រោយពេលប្រមូលផលចំនួន ០៣វគ្គ ដែលមានអ្នកចូលរួម ៩១នាក់/ស្រី ៥២នាក់
-ចុះសម្របសម្រួល និង បង្ហាញតាមដំណាក់កាលស្រូវ ចំនួន ០៧លើក/ក្នុង០១ សហគមន៍ (ការរៀបចំដី សាប ស្ទូង ការកាត់ពូជលាយ ការបាចជីបំប៉ន ការប្រមូលផល និង ទុកដាក់ពូជ)