ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ការិយាល័យព័ត៌មានភូមិសាស្ត្រកសិកម្ម នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាល ស្តីពី “ការប្រើប្រាស់គេហទំព័រព័ត៌មានភូមិសាស្ត្រកសិកម្ម” ក្រោមអធិបតីភាពលោក មឿង សុនិត្យា អនុប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដោយមានការចូលរួមពីសិក្ខាកាមមកពីតាមបណ្តាខេត្តចំនួនប្រាំបីរួមមាន ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ សរុបចំនួន២៤នាក់ ស្ត្រី១នាក់ នៅសណ្ឋាគារ៧មករា ទីរួមខេត្តកំពង់ចាម។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយនិងផ្តល់ជាចំណេះដឹងអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដើម្បីបង្កើតជាផែនទីកសិកម្មសម្រាប់ប្រើបាស់នៅក្នុងមន្ទីរ និងសម្រាប់រក្សាទុកទិន្នន័យដំណាំកសិកម្ម វិភាគនិងធ្វើរបាយការណ៍កសិកម្ម ជាពិសេសគឺដើម្បីយកមករៀបចំផ្សព្វផ្សាយនៅក្នុងគេហទំព័រព័ត៌មានភូមិសាស្ត្រកសិកម្មដល់សាធារណៈជន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម