មាតិកា
សកម្មភាពសំខាន់ៗប្រចាំថ្ងៃរបស់មន្ទីរកសិកម្ម
ចេញ​ផ្សាយ ១៧ តុលា ២០១៧
253
៚ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧៖
១.លោក កែវ ចន្ទកែវ អនុប្រធានមន្ទីរកសិកម្ម បានចុះពិនិត្យស្រែបង្ហាញ   សហគមន៍ត្នោតជុំសាគ្គី  ចំរើនកសិករ  ព្រះម្លូរមានជ័យ និងជួបជាមួយសមាជិកសហគមន៍កសិកម្មសំរោង ឃុំបឹងបត់កណ្តោល ស្រុកបាកាន។
២.លោក ព្រំ វុទ្ធី ប្រធានស្តីទី ការិយាល័យកសិកម្មស្រុកវាលវែង បានចូលរួមប្រជុំ គណ:កម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) ក្នុងការិ.កិច្ចការនារីស្រុកវាលវែង ដឹកនាំដោយលោក ប៉ាន់ ពន្លក ប្រធានគណ:កម្មការ។
៣. លោក ស សារី មន្រ្តីគម្រោងជំរុញផលិតកម្មស្បៀងបានចុះសម្ភាសន៍អាជីវកលក់បន្លែដុំនិងលក់រាយនៅផ្សារបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន  ។
៤.លោកស្រី សែម សុធា អនុប្រធានមន្ទីរកសិកម្មបានចូលរួមកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលវាយតម្លៃលទ្ធផលការងារមន្ត្រីនៅខេត្តក្រចេះដែលរៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម។
ចំនួនអ្នកចូលទស្សនា
Flag Counter