ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៧ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានរៀបចំកិច្ចប្រជុំថ្នាក់ខេត្តស្តីពីកិច្ចសហការណ៍អនុវត្តការងារវិស័យជលផល ក្រោមអធិបតីភាព លោកស្រី សែម សុធា អនុប្រធានមន្ទីរកសិកម្ម លោក ភុំ វិមល មាយខណ្ឌរដ្ឋបាលជលផល និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ប្រធានសហគមន៍ អង្គការសង្គមស៊ីវិល ចំនួន០៩ សរុបចំនួន ៣៥នាក់។គោលបំណងនៃកិច្ចប្រជុំនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ,ស្វែងយល់ពីលទ្ធផល បញ្ហាប្រឈមនានា នៃការអនុវត្តរបស់អ្នកពាក់ពន្ធលើវិស័យជលផល និង ធ្វើផែនការរួមគ្នាសម្រាប់ឆ្នាំ២០១៨ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម