ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ គ.ស២០១៧ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំពិពណ៌ផ្សារណាត់ បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព ក្រោមអធិបតីភាពលោក គៀន សុភា អនុប្រធាននាយកដ្ឋានដំណាំសាវប្បកម្ម និងជានាយកគម្រោងជម្រុញផលិតកម្មស្បៀង ( B F P) តំណាងអគ្គនាយកដ្ឋានកសិកម្ម និងមានការ ចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក អង្គការដៃគូរ និងក្រុមហ៊ុនមួយចំនួនដូចជា ៖ Save the Children, EPDO, ANKO, អនាគតកុមារ, អភិវឌ្ឍន៍ជនបទ, ពន្លឺកុមារ, ក្រុមហ៊ុនគ្រួសារមិត្តកសិករចំណាន, ក្រុមហ៊ុន អ៊ិស វ៉េស សុីត ខូអិលធីឌី, ក្រុមកសិករផលិតបន្លែរបស់គម្រោងជម្រុញផលិតកម្មស្បៀង និងអាជីវករអ្នកប្រមូលទិញ បន្លែសុវត្ថិភាព គឺក្នុងគោលបំណងផ្សព្វផ្សាយផលិតផលសុវត្ថិភាព ជាពិសេសបន្លែដែលគ្មានជាតិគីមី និងសកម្មភាពការងារដែលបានអនុវត្តកន្លងមករបស់ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត ។
ជាចុងក្រោយ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមនាំគ្នាជួយគាំទ្របន្លែសុវត្ថិភាព គ្មានជាតិគីមី និងផលិតផលកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋអោយបានច្រើនដើម្បីកាត់បន្ថយភាពក្រីក្រ ការចំណាកស្រុកដោយខុសច្បាប់ ហើយក៏ដូចជាជួយដល់សុខភាពយើងរាល់គ្នាផងដែរ ។