មាតិកា
វេទិកាថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកកណ្តៀង
ចេញ​ផ្សាយ ២១ ធ្នូ ២០១៧
350
វេទិកាផ្សព្វផ្សាយអំពីថ្នាំ ជី និងសម្ភារៈ កសិកម្ម ដែលរៀប ចំឡើងដោយមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍ សាត់ និងបានការគាំទ្រថវិកាដោយកម្មវិធីផ្សព្វផ្សាយបច្ចេក ទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅការិយាល័យកសិកម្មស្រុកកណ្តៀងថ្ងៃព្រហស្សត៍៤កើតខែ បុស្សឆ្នាំរកា នព្វស័ក ពស២៥៦១ត្រូវនឹងថ្ងៃទី២១ខែធ្នូឆ្នាំ ២០១៧ ។ វេទិការនេះមានការចូលរួមពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត លោកផាយ ឡេងអភិបាលនៃគណៈអភិបាលស្រុកកណ្តៀង លោកមេឃុំ អង្គការដៃគូនិងបងប្អូនអាជីវករទាំង៤៨កន្លែងទូទាំងស្រុក ចំនួន៩៣នាក់ក្នុង គោលបំណងពង្រឹងសមត្ថភាពដល់ សហគមន៍ ភ្នាក់ងារ និង ក្រុមអាជីវករលក់ថ្នាំ ជីនិង សម្ភារៈកសិកម្ម ដើម្បីទទួលបាន នូវចំណេះដឹងអំពីការ ប្រើប្រាស់ថ្នាំ ជីនិងសម្ភារកសិកម្ម៕
ចំនួនអ្នកចូលទស្សនា
Flag Counter