៚៚ថ្ងៃសៅរ៍៥រោជ ខែបុស្ស ត្រូវថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៨ ក្រុមការងារចំរុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំ ដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិ កម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីស្នងការរងនគរបាល ខ័ណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ផ្នែក សង្កាត់ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង បឹងទន្លសាប កងកំលាំង ប៉ូលីស ប៉េអឹម ទាហ៊ានដែលមាន មធ្យោបាយធ្វើដំណើរ កាណូតចំនួន០៧គ្រឿង កំលាំងសរុបចំនួន ៤២នាក់។
បង្រាបពីចំណុចកំពង់ថ្គោលដល់ព្រំប្រទល់ខេត្ត ពោធិ៍សាត់និងកំពង់ឆ្នាំង។
ជាលទ្ធផល កាប់បំផ្លាញនិងអូសទាញចោល
- របាំងសាច់អួន១៦ខ្សែ ប្រវែង ៥១០០ ម៉ែត្រ។
- បង្គោលចំនួន ១២០០ ដើម។
- ក្បាលបរចំនួន ១០ គ្រឿង។
- ចាក់លែងត្រីចំរុះទម្ងន់ ១៨០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម