មាតិកា
​ពិធី​បុណ្យ​ដារ​លាន​ប្រពៃ​ណី​ជាតិ ដោយបានការអញ្ជើញជា​អធិបតីដ៏​ខ្ពង់​ខ្ពស់​របស់ឯកឧត្តម វេង សាខុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​​​​និង​នេសាទ នៅខេត្តពោធ៍សាត់
ចេញ​ផ្សាយ ១៨ មករា ២០១៨
376

នៅព្រឹកថ្ងៃពុធ ១កើត ខែ​ មាឃ ឆ្នាំរកា នព្វស័ក ព.ស​​​​២៥៦១ ត្រូវនិងថ្ងៃទី១៧ ខែមករា​ ឆ្នាំ​២០១៨ នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរខេត្តពោធិ៍សាត់ បានរៀបចំប្រារព្វ​ពិធី​បុណ្យ​ដារ​លាន​ប្រពៃ​ណី​ជាតិ ដោយបានការអញ្ជើញជា​អធិបតីដ៏​ខ្ពង់​ខ្ពស់​របស់ឯកឧត្តម វេង សាខុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​​​​និង​នេសាទ​និង​លោកជំទាវ អមដោយឯក​ឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិ​បាល​រងខេត្ត ឯក​ឧត្តម លោកជំទាវជារដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ ឯកឧត្តម​ថ្នាក់​ដឹកនាំ​ក្រសួងគ្រប់លំដាប់ថ្នាក់ មន្រ្តី​​រាជការក្រោមឱវាទ អាជ្ញាធរ មូលដ្ឋាន ភ្ញៀវ​ជាតិនិងអន្តរជាតិ ក្រុម​​ហ៊ុន​ឯក​ជន ដៃ​​គូអភិវឌ្ឍ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ​បាន​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។

ចំនួនអ្នកចូលទស្សនា
Flag Counter