ថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យការអនុវត្តន៍គម្រោងសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល (NGOs) ដែលកំពុងអភិវឌ្ឍលើវិស័យកសិកម្មក្នុងខេត្តពោធិ៍សាត់ ដោយមានសមាសភាពចូលរួមដូចខាងក្រោម៖
១/ ថ្នាក់ដឹកនាំមន្ទីរ
២/ ប្រធានការិយាល័យកសិកម្ម ក្រុង ស្រុក
៣/ ប្រធានការិយាល័យចំណុះមន្ទីរ
៤/ អង្គការមិនមែនរដ្ឋាភិបាលចំនួន១៣
គឺក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការដៃគូ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម