ថ្ងៃព្រហស្បត្តិ៍ ០៣កើត ខែជេស្ឋ ឆ្នាំ ច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែឧសភា ឆ្នា២០១៨ នៅស្ថានីយ៍ផលិតពូជស្រូវទួលល្ពៅគំរោង RIAPIP ក្រោមអធិបតីភាព លោកស្រី សែម សុធា អនុប្រធានមន្ទីរនិងជាប្រធានស្ថានីយ៍ រួមជាមួយក្រុមការងារគម្រោងថ្នាក់ខេត្តបានចែកស្រូវពូជដល់សហមន៍ផលិតពូជស្រូវទាំង ២២សហគមន៍ ក្នុងនោះ សហគមន៍ចាស់ចំនួន ១៥សហគមន៍ និងសហគមន៍ថ្មីចំនួនន ៧ សហគមន៍ សរុប ២២ សហគមន៍ ។បរិមាណស្រូវដែលចែកនាថ្ងៃនេះសរុបចំនួន ២១០០គ.ក្រ សម្រាប់អនុវត្តលើផ្ទៃដី ៧០ហិកតាលើការងារផលិតកម្មស្រូវពូជ។ ជាមួយនេះដែរមន្រ្តីជំនាញបច្ចេកទេសបានណែនាំ និងបង្ហាញខ្លះៗ អំពី ការរៀបចំដី និងការប្រើប្រាស់ជី លើថ្នាលសំណាប និការសាប ធ្វើយ៉ាងណាឲ្យស្រូវដុះបានល្អនិងលូតលាស់ល្អ ដល់កសិករដែលមកទទួលពូជស្រូវនេះផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម