ថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់ ទទួល សម្ភារបរិក្ខា និងគ្រឿងយន្តកសិកម្មជូនដល់ក្រុមកសិករដាំបន្លែសុវត្ថិភាពឆ្នាំ២០១៨ ចំនួន១៣ក្រុម ស្មើនឹង២០០គ្រួសារ និងសហគមន៍ផលិតពូជស្រូវចំនួន០១(សហគមន៍កសិកម្មបន្ទាយត្រោកសាមគ្គី) របស់គម្រោងជំរុញផលិតកម្មស្បៀង ( BFP) នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលឧបត្ថម្ភថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពកញ្ញាបណ្ឌិត ចាន់ ផលលឿន អគ្គនាយិការង និងជានាយិកាគម្រោងជំរុញផលិតកម្មស្បៀង លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងក្រុមការងារខេត្ត ស្រុក ព្រមទាំងបុគ្គលិកអង្គការ EPDO។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម