ថ្ងៃព្រហស្បត្តិ៍ ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមការងារកម្មវិធីASPIRE ថ្នាក់ខេត្ត និង ថ្នាក់ស្រុកបានចុះពិនិត្យការរីកចំរើនក្រុមកសិករSLG ឆ្នាំទី២ នៅភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ក្នុងពេលនោះដែរក្រុមការងារបានជំរញអោយកសិករខិតខំការងារចិញ្ចឹមសត្វ និងពង្រីកបន្ថែម មុខរបរផ្សេងទៀត ដូចជាផលិតផលបន្លែ ឈើហូបផ្លែ ដំណាំស្រូវ ដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើនជីវភាពគ្រួសារបាន០១កំរិតទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម