ថ្ងៃ១០ រោច ដល់១៤ រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី០៦_១០ ខែសីហា ឆ្នាំ ២០១៨ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានសហការជាមួយ TMU នៃអគ្គនាយកដ្ឋានកសិកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផលិតកម្មពូជស្រូវសុទ្ធល្អ និងបច្ចេកទេសក្រោយពេលប្រមូលផល ដល់សហគមន៍កសិកម្ម ចំនួន០៤ នៅស្រុកក្រគរនិង ស្រុកកណ្តៀងដែលមានអ្នកចូលរួមសរុប ចំនួន៣១នាក់។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតី លោក សាម៉េង កែវមានីន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាអនុប្រធានគម្រោង RIAPIP,លោក ហេង សុខិណា ទីប្រឹក្សាថ្នាក់ជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្ម ។ចំពោះគោលបំណងនៃវគ្គបង្កើនចំណេះដឹងជាមូលដ្ឋាននៃផលិតកម្មស្រូវពូជ ដូចជារូបសាស្រ្តស្រូវ វគ្គនិងដំណាក់កាលលូតលាស់ស្រូវ ការរៀបចំដីនិងថ្នាល ការស្ទូងជាជួរ ការថែបំប៉នជី ការដកពូជលាយនៃដំណាក់កាលបែកគុម្ភ ការកាត់ពូជលាយដំណាក់កាលចេញផ្កា និង ទុំ និងបច្ចេកទេសទុកដាក់ក្រោយពេលប្រមូលផល ជាដើម។ក្រោយវគ្គនេះក្រុមការងារបច្ចេកទេសចុះបង្ហាញផ្ទាល់តាមទីវាលស្រែ បង្ហាញនៅតាមសហគមន៍ចំនួន០៧លើកបន្ថែម តាំងពីសំណាប រហូតដល់ប្រមូលផល ។