វគ្គទី០២ បានចាប់ផ្តើមនៅថ្ងៃទី១៣ _១៦ ខែ សីហា២០១៨ នៅសាលប្រជុំមន្ទីរសិកម្មរុក្ខាប្រមាញ់និងនេសាទ មានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសផលិតកម្មពូជស្រូវសុទ្ធល្អ និងបច្ចេកទេសក្រោយពេលប្រមូលផលដល់ សហគមន៏កសិកម្មចំនួន៤មកពីស្រុកក្រគរ ខេត្តពោធិសាត់ ក្រោមអធិបតីភាពកញ្ញាបណ្ឌិតចាន់ ផលលឿន អគ្គនាយិការរងនៃអគ្គនាយកដ្ឋានសិកម្ម និងជាប្រធានគម្រោង RIAPIP ។ឆ្លៀតឱកាសនេះ កញ្ញាបណ្ឌិត និង លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រគល់សំភារៈកសិកម្ម ដល់សហគមន៍កសិកម្ម ចំនួន០៥ នៅស្រុកក្រគរផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម