៚ថ្ងៃពុធ ១១កើតខែស្រាពណ៍ ឆ្នាំច សំរិទ្ធិសក័ ព ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ខែសីហា ឆ្នាំ២០១៨ ក្រុមការងារគំរោង RIAPIPនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដឹកនាំដោយលោកស្រី សែម សុធា ប្រធានស្ថានីយ៍ផលិតពូជស្រូវទួលល្ពៅ និងជាអនុប្រធានមន្ទីរ បានដឹកនាំក្រុមបច្ចេកទេសផលិតពូជទទួលបន្ទុកតាមបណ្តាសហគមន៍ ចុះពិនិត្យការលូតលាស់របស់សន្ទូង ជំងឺផ្សេងៗ និងណែនាំពីបច្ចេកទេសដាក់ជីបំប៉នលើកទី១ នៅដំណាក់កាលសន្ទូងបែកគុម្ភ ការកាត់ពូជលាយ ការគ្រប់គ្រងទឹក និង កំចាត់ស្មៅចង្រៃលើស្រែផលឹតពូជរបស់សមាជិកសហគមន៍កសិកម្មស្វាយសអភិវឌ្ឍន៍,ចំបក់ធំ ,កណ្តាលចំរើនផល,បឹងសាមគ្គី និងសហគមន៍កំពង់ឡរីកចំរើន នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម