ថ្ងៃច័ន្ទ១រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៨ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបើកវគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងយេនឌ័រនិងផ្សព្វផ្សាយអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនិងនារីភេទ(ស៊ីដ) ក្រោមអធិបតីភាព លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម លោកជំទាវ អ៊ួង ហេង ទីប្រឹក្សាក្រសួងកសិកម្ម និង លោកស្រី សែម សុធា អនុប្រធានមន្ទីរ កសិកម្ម រុក្ខាបម្រាញ់និងនេសាទ ។កម្មវិធីនេះមានរយៈពេល ០២ថ្ងៃក្រោយជំនួយឧបត្ថមថវិកាពីរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដោយក្រុមការងារយេនឌ័រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រព្រិត្តទៅនៅថ្ងៃទី ២៧-២៨ខែ សីហា ឆ្នាំ ២០១៨ ក្នុងគោលបំណង បង្កើនចំណេះដឹងជាមូលដ្ខានពីទស្សនៈយេនឌ័រ និង បង្ហាញពីអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទំរង់នៃការរើសអើងប្រឆាំងនារីភេទ ស៊ី ដ (CEDAW)។ សិក្ខាកាមដែលបានចូលរួមជាថ្នាក់ដឹកនាំ មន្ឬីរ ការិយាល័យជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល ការិយាល័យកសិកម្ម ក្រុង/ស្រុក និង មន្រ្តីកិច្ចសន្យា សរុប ចំនួន១០០នាក់ /ស្រ្តី៣២រូប។ក្រោយពីវគ្គនេះទៅ ក្រុមការងារយេនឌ័ររបស់មន្ទីរនិងរៀបចំផែនការសកម្មភាពថវិកា សម្រាប់គាំទ្រក្នុងផែនការអភិវឌ្ឍន៍វិស័យកសិកម្មដើម្បីលើកកំពស់សមភាព សមធម៌ ឱ្យបានល្ឌប្រសើរនាពេលអនាគត។