មាតិកា
ពិធីសំណេះសំណាល និងត្រួតពិនិត្យស្ថានភាពបន្លែដាំបន្លែរបស់កសិករគម្រោងBFP នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ សីហា ២០១៨
372

នៅព្រឹកថ្ងៃអង្គារ៍ ២រោចខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៨  លោក គៀន សុភា ប្រធានប្រតិបត្តិគម្រោង ជំរុញផលិតកម្មស្បៀង បានសហការជាមួយលោក មាស សេត ប្រធានការិ.ក្សេត្រសាស្រ្ត និងលោក សៅ វណ្ណៈ ប្រធានការិ.សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចុះមកសំណេះសំណាល និងត្រួតពិនិត្យស្ថានភាពបន្លែដាំបន្លែរបស់កសិករគម្រោងBFP  នៅភូមិជ្រែង ឃុំស្វាយលួង ខេត្តពោធិ៍សាត់ ក្នុងគោលបំណងក្តាប់នូវស្ថានភាពរីកចំរើន បញ្ហាជួបប្រទះក្នុងការអនុវត្តបច្ចេកទេសកសិកម្មល្អនិងជាពិសេសចំណែកខ្សែសង្វាក់ទីផ្សាបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពក្នុងខេត្តនិងក្រៅខេត្ត។ ក្រុមការងារក៍បានចុះពិនិត្យបន្លែដែលដាំដុះដោយកសិករក្នុងគម្រោង និងបានជំរុញអោយកសិករយកចិត្តទុកដាក់ផលិតនិងប្រើប្រាស់ជីធម្មជាតិនិងថ្នាំធម្មជាតិដើម្បីរក្សាបាននូវសុខមាលភាព និងសុខភាពជូនប្រជាពលរដ្ឋយើង។

ចំនួនអ្នកចូលទស្សនា
Flag Counter