មាតិកា
ការផ្តល់ពូជបន្លែដល់កសិករដែលរងគ្រោះ ដោយភាពរាំងស្ងួតនៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធីសាត់
ចេញ​ផ្សាយ ០៤ កញ្ញា ២០១៨
357

ពោធី៍សាត់៖  នៅថ្ងៃច័ន្ទ ០៨ រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត       ពោធី៍សាត់ ការិយាល័យក្សេត្រសាស្ត្រ ការិយាល័យកសិកម្មស្រុកភ្នំក្រវាញ  រួមជាមួយអាជ្ញាធរ ភូមិ ឃុំ  បានចុះចែកគ្រាប់ពូជបន្លែ អន្តាគមន៍ ដល់កសិករដែលរងគ្រោះដោយរាំងស្ងួត នៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធី៍សាត់ ដែលមានអ្នកចូលរួមសរុបចំនួន៨០នាក់។ក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរ បានពន្យល់បន្ថែមពីបច្ចេកទេសដាំបន្លែ ការថែទាំទឹក ការការពារ ជំងឺ សត្វល្អិតបំផ្លាញ និងជាពិសេសណែនាំជំរញអោយដាំដំណាំរួមផ្សំបន្ថែមទៀត  ។

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter