មាតិកា
សកម្មភាពផ្តល់ពូជបន្លែអន្តារគមន៍​​ ដល់កសិករដែលរងគ្រោះដោយរាំងស្ងួត​
ចេញ​ផ្សាយ ០៦ កញ្ញា ២០១៨
356

ថ្ងៃ១០រោចខែស្រាពណ៍ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៥​ ខែកញ្ញា ឆ្នាំ ២០១៨​ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ​  លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ​ និងលោក វ៉ាន់ សុខុនអនុប្រធានការិយាល័យកសិកម្មស្រុកបាកាន​ ​ រួមជាមួយអាជ្ញាធ័រ​ ភូមិ​ ឃុំ​ បានចុះចែកគ្រាប់ពូជបន្លែ​ (ពូជត្រប់,​សណ្តែក,ម្រះ,​ត្រសក់និងស្ពៃ) ដើម្បីជួយអន្តរគមន៏​ ដល់កសិករដែលរងគ្រោះដោយរាំងស្ងួត​ នៅភូមិកំពង់ក្តី​ ឃុំរំលេច  ស្រុកបាកាន កសិករ​ ដែលចូលរួមប្រមាណ​៧០នាក់ ​មកពីភូមិ កំពង់ក្តី​ ភូមិរោងតាកុក​ និងភូមិប្រាសាទ​ ឃុំរំលេច​ ស្រុកបាកាន​ ។ក្នុងពេលជាមួយគ្នានេះដែរ ក្រុមការងារបានពន្យល់ណែនាំបច្ចេកទេសដាំដុះបន្លែ​ និងការថែរក្សាទឹក​ ការការពារ​ ជំងឺសត្វ​ និងទាំងណែនាំអោយដាំដំណំរួមផ្សំបន្ថែមទៀត​  ហើយជាពិសេសបានពន្យល់ណែនាំ​ ដូរមុខដំណាំណាដែលធន់ទ្រាំនិងបំរែបំរួលអាកាសធាតុ​ កុំអោយដាំដុះ​ ដំណាំស្រូវដ៏ដែលៗ​ ប្រឈមខ្លាំង​ ទៅភាពរាំងស្ងួត​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter