មាតិកា
កិច្ចប្រជុំពង្រឹងការងារទប់ស្កាត់បទល្មើសជលផល និងដាក់ចេញនូវផែនការអនុវត្តបន្ត
ចេញ​ផ្សាយ ១១ កញ្ញា ២០១៨
344

នៅថ្ងៃទីច័ន្ទ១កើតខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ នៅសាលប្រជុំមន្ទីរ បានបើកកិច្ចប្រជុំពង្រឹងការងារទប់ស្កាត់បទល្មើសជលផល និងដាក់ចេញនូវផែនការអនុវត្តបន្ត ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរទាំង០៣ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និង លោក លោកស្រី នាយរងខណ្ឌ នាយ នាយរងផ្នែក នាយ នាយរងសង្កាត់រដ្ឋបាលជលផល សរុបចំនួន ១៩នាក់។កិច្ចប្រជុំនេះក្នុងគោលបំណង ស្តាប់នូវសភាពការវិស័យជលផល និងបញ្ហាប្រឈម តាមបណ្តា ផ្នែក និងសង្កាត់ ដើម្បីពិភាក្សារកដំណោះស្រាយរួមគ្នា ។ចុងក្រោយនៃកិច្ចប្រជុំ អង្គប្រជុំបានទទួលអនុសាសន៍ពីនាយខណ្ឌរដ្ឋបាលជលផល និងលោកប្រធានបានណែនាំដូចជាៈ 
១.ត្រូវសហការជាមួយអជ្ញាធរ និងកងកំលាំងទាំង០៣ ពេលបង្រ្កាបបទល្មើស
២.ក្នុងកិច្ចប្រជុំគណៈមេបញ្ជាការឯកភាពស្រុក ត្រូវលើកពីបញ្ហាជលផល
៣.ត្រូវបង្កើនចំណេះដឹងពីការសសេរកំណត់ហេតុបទល្មើស ការទុកដាក់វត្ថុតាង ការប្រគល់ទទួលសំភារៈជាដើម។
៤.គ្រប់សង្កាត់ ផ្នែក ត្រូវប្រជុំអោយបានទៀងទាត់
៥.រៀបចំផ្សព្វផ្សាយឡើងវិញ ដោយមានការសហការជាមួយអង្កការអានកូ 
៦.ត្រូវហ្រ្វីនខ្លឹមសារ០៧ចំនុច បិទផ្សាយតាមមូលដ្ឋាន ឃុំ សង្កាត់.និង តាមតំបន់សំខាន់ៗ
និងទី៧ រាល់ពេលប្រគល់វត្ថុតាងត្រូវរៀបចំកំណត់ហេតុអោយបានត្រឹមត្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter