នៅថ្ងៃទីអង្គារ៍២កើតខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨ នៅសាលប្រជុំមន្ទីរ បានបើកកិច្ចប្រជុំការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់មន្ទីរ ក្រោមអធិបតីភាព លោកស្រី សែម សុធា អនុប្រធានមន្ទីរនិងជាប្រធានគណៈកម្មការសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយមានការអញ្ជើញចូលរួមពី លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និង លោក លោកស្រី ប្រធានការិយាល័យជំនាញ និងការិយាល័យកសិកម្ម ក្រុងស្រុកទាំង០៦ សរុបចំនួន១៨រូប/ស្រី ០៣រូប។កិច្ចប្រជុំនេះក្នុងគោលបំណងៈ
១. រំលឹកឡើងវិញនូវសមាសភាពគណៈកម្មការនិងតួនាទីនិងភារៈកិច្ច
២.ពិភាក្សាលើការងារស្នូលរបស់គណៈកម្មការ
៣.រៀបចំផែនការអនុវត្តបន្តនិងបញ្ហាផ្សេងៗ។
*ជាលទ្ធផលអង្គប្រជុំបានសម្រេចបង្កើតជា០៦ក្រុមដើម្បីចុះធ្វើបច្ចុប្បន្នភាពដីប៉ះពាល់ជាមួយប្រជាពលរដ្ឋ,សិក្សាពីដីទំនាស់ និងប៉ាន់ស្មានតម្លៃចំនួន០៦កន្លែងនៅក្រុងពោធិ៍សាត់(ដីសត្វឃាតចាស់ ដីស្ថានីយ៍ដប់បាត ដីគ្រឿងយន្តកសិកម្មនិងដីមន្ទីរកសិកម្ម)និងស្រុកក្រគរ(ចំណុចឡទឹកត្រី និងតាក្របៅ)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម