ថ្ងៃពុធ ០៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធ័ស័ក ពស ២៥៦២ ត្រូវនឹងទី១២ខែកញ្ញា ឆ្នាំ២០១៨ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោក ងីវីរៈ នាយខណ្ឌដ្ឋបាលព្រៃឈើ ពោធិ៍សាត់ បានអមដំណើរឯឧ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បាន ចូលរួមដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅសាលាស្រុកវាលវែង ដោយដោះស្រាយទំនាស់ដីធ្លីជាង៤០ករណី ដែលប្រជាពលរដ្ឋមកពីឃុំប្រមោយ ឃុំក្រពើពីរ ឃុំអូរសោម ឃុំថ្មដារ ។ គោលបំណងនៃការដោះស្រាយ រួមមានៈ១)បញ្ហាក្រុមហ៊ុននិងប្រជាពលរដ្ឋ ២)បញ្ហាប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ៣)ទំនាស់ព្រំប្រទល់ដី និង ៤)បញ្ហា ប្លង់កម្មសិទ្ធជាន់គ្នាជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម