ថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម បានដឹកនាំក្រុមការងារកម្មវិធី ASPIRE ថ្នាក់ខេត្ត និងលោកប្រធានសហគមន៍ បានចុះពិនិត្យសកម្មភាពដាំដុះនិងប្រមូលផលបន្លែ ម្រះ របស់ក្រុមផលិតនៅក្នុងសហគមន៍កសិកម្មឧត្តមបៃតងជ្រែង ភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ព្រមទាំងណែនាំអោយសហគមន៍កសិករកត់ត្រាចំណាយ ចំណូលពីផលិតកម្មអោយបានច្បាស់លាស់ ដើម្បីវិភាគសេដ្ឋកិច្ច ថាចំណាយថ្លៃដើមធាតុចូល និងចំណេញវាអាចបំពេញតាមតម្រូវការជីវភាព។បើមិនតុល្យភាពគ្នាគួតែស្វែងរកវិធីសា្រស្តកាត់បន្ថយថ្លៃដើម និងបង្កើនការស្វែងរកទីផ្សាបន្ថែម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម