មាតិកា
បង្ហាត់បង្ហាញពីការដកពូជលាយ និងការប្រើប្រាស់ជីបំប៉នលើកទី១ ក្នុងដំណាក់កាលសន្ទូងបែកគុម្ពនៅសហគមន៍ទួលចារ
ចេញ​ផ្សាយ ១៤ កញ្ញា ២០១៨
869

ថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារបច្ចេកទេសផលិតពូជគម្រោង RIAPIP នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបង្ហាត់បង្ហាញពីការដកពូជលាយ និងការប្រើប្រាស់ជីបំប៉នលើកទី១ ក្នុងដំណាក់កាលសន្ទូងបែកគុម្ពនៅសហគមន៍ទួលចារ ភូមិទួលចារឃុំអន្លង់វិល ស្រុកកណ្តៀង ក្នុងគោលបំណងបង្កើនសមត្ថភាពបន្ថែមលើទ្រឹស្តីនៃមេរៀនផលិតកម្មស្រូវពូជដែលបានបើកវគ្គកាលពីថ្ងៃទី៦-១០ និង១៣-១៧ខែសីហា កន្លងមក។ខ្លឹមសារសំខាន់បង្ហាញរួមមាន:ដំណាក់កាលសំខាន់នៃការដក និងកាត់ពូជលាយ ,ការប្រើប្រាស់ជីតាមដំណាក់កាល ,ការគ្រប់គ្រងទឹក និងថែទាំកំចាត់ស្មៅ ,ការគណនាបរិមាណជីបំប៉ន និងរៀបចំផែនការបន្តចាប់ពីស្រូវបែកគុម្ព រហូតដល់ប្រមូលផល។ជាពិសេសក្រុមការងារក៍បានជំរុញការប្រើប្រាស់ ការថែរក្សាទុកដាក់ សំភារៈកសិកម្ម ដែលគម្រោងផ្តល់ ឱ្យបានល្អប្រសើរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter