ពោធិ៍សាត់ៈ នៅថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រួមជាមួយនិងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានការិយាល័យក្សេត្រសាស្រ្ត ការិយាកសិឧស្សាហ៍កម្ម ,ការិ.និតិកម្មកសិកម្ម ការិ.ផលិតកម្មនិងបសុព្យាបាល ការិ.ផ្សព្វផ្សាយកសិកម្ម ការិ. កៅស៊ូ ការិ.សហគមន៍កសិកម្ម និង ក្រុមការងារកសិកម្មស្រុកបាកាន ប្រមាណ៥០នាក់ បានចុះជួយច្រូតស្រូវប្រជាកសិករនៅភូមិកាប់ក្រឡាញ់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
#ទិន្នផលដែលទទួលបាន:
-នៅតំបន់នេះ ប្រមាណ៦ទៅ៦,៥តោន ក្នុងមួយហិកតា រីឯតំលៃ ស្រូវសើម ១២៤០៛ ទៅ១៥០០៛ក្នុងមួយគីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម