ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកប្រធាននិងលោកស្រីអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម រួមជាមួយនិងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំចែកពូជស្រូវសែនក្រអូប ដល់សហគមន៍ចំនួនពីរគឺ សហគមន៍សារៀងរុងរឿង និងសហគមន៍បន្ទាយត្រោកសាមគ្គី សរុបចំនួន២១តោន ស្មើ៩៨គ្រួសារ ក្រោមជំនួយឧបត្ថម្ភរបស់គម្រោងជំរុញផលិតកម្មស្បៀង (BFP) ស្ថិតនៅភូមិបន្ទាយត្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម