ថ្ងៃពុធ ១៥កើត ខែ អស្សុជ ឆ្នាំ ច សំរិទ្ធស័ក ពស ២៥៦២ ត្រូវ និង ថ្ងៃទី២៤ខែ តុលា ឆ្នាំ ២០១៨ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត រួមជាមួយការិយាល័យក្សេត្រសាស្រ្ត ការិយាល័យកសិកម្មស្រុកកណ្តៀង អភិបាលនៃគណៈអភិបាល ស្រុកកណ្តៀង មេឃុំស្រែស្តុក មេឃុំកញ្ជរ មេភូមិ បានចូលរួមចែកពូជស្រូវជាមួយ ឯកឧត្តម សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិសាត់ ក្រោមជំនួយគម្រោងសង្គ្រោះស្បៀងបន្ទាន់របស់គណ:កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយជូនប្រជាកសិករ ចំនួន១.៥៥៣គ្រួសារ មកពី ឃុំស្រែស្តុក និងឃុំកញ្ជ ស្រុកកណ្តៀងដែលជួបបញ្ហារាំងស្ងួតនិងទឹកជំនន់កន្លងមក ក្នុងនោះមានពូជស្រូវ IR 504 ចំនួន២២.៨០០ kg និងពូជស្រូវសែនក្រអូបចំនួន៥៤.៨៥០ kg ព្រមទាំងចែកគ្រាប់ពូជដំណាំបន្លែ ក្នុងមួយគ្រួសារបានពីរកញ្ចប់(មួយកញ្ចប់មានគ្រាប់ត្រសក់និងសណ្តែកគួរ)។ ក្នុងនោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពន្យល់ណែនាំបច្ចេកទេស ការប្រើប្រាស់គ្រាប់ពូជស្រូវ និងបន្លែផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម