មាតិកា
កម្មវិធីចែកពូជស្រូវជូន​ប្រជាកសិករ​ ចំនួន៤0៤គ្រួសារ​ មកពី​ សង្កាត់ លលកស និងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ តុលា ២០១៨
433

នៅថ្ងៃព្រហស្បតិ៍  ១រោច​ ខែអស្សុជ  ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨​ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត​ ការិយាល័យក្សេត្រសាស្រ្ត​ កសិកម្មក្រុងពោធិសាត់អភិបាលក្រុងពោធិសាត់​ ចៅសង្កាត់លលកស និងចៅសង្កាត់ចំរើនផល​ មេភូមិ​ បានចូលរួមចែកពូជស្រូវជាមួយលោកជំទាវ​ ម៉ែន​ ផល្លី អភិបាលរងខេត្តពោធិសាត់​ ក្រោមជំនួយគម្រោងសង្គ្រោះស្បៀងបន្ទាន់របស់គណ:កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយជូន​ប្រជាកសិករ​ ចំនួន៤0៤គ្រួសារ​ មកពី​ សង្កាត់លលកស និងសង្កាត់ចំរើនផលដែលជួបបញ្ហារាំងស្ងួតនិងទឹកជំនន់កន្លងមក​ ក្នុងនោះមានពូជស្រូវ​ IR 504 ចំនួន៥២០០​kg និងពូជស្រូវសែនក្រអូបចំនួន១៥១៥០ kg ព្រមទាំងចែកគ្រាប់ពូជដំណាំបន្លែ​ ក្នុងមួយគ្រួសារបានពីរកញ្ចប់(មួយកញ្ចប់មានគ្រាប់ត្រសក់និងសណ្តែកគួរ)។ ក្នុងនោះមន្ទីរកសិកម្ម​ បានពន្យល់ណែនាំបច្ចេកទេស​ ការប្រើប្រាស់គ្រាប់ពូជស្រូវ​ និងបន្លែផងដែរ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter