នៅថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០ខែតុលា ឆ្នាំ២០១៨ ក្រុមការងារចំរុះផ្នែក រដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង យោធាខេត្តពោធិ៍ សាត់ កងរាជអាវុធហត្ថបេអឹម ០៥ ដែលមាន កំលាំងសរុប ១០នាក់ កាណូត ០២គ្រឿងបានចេញបង្រ្កាបបទល្មើសនេសាទ នៅចំណុចខាងកើតកំពង់ឃ្នាស់ដល់ក្រចាប់ជាលទ្ផផលបានចំនួន ០១ ករណី(បំផ្លាញចោល) ៖
-លូកងស្បៃមុង ០៩ មាត់
-របាំងស្បៃមុង ១៧០០ម៉ែត្រ=០៦ខ្សែ
-បង្គោល ១១០០ដើម
-ចាក់លែងត្រីចំរុះទម្ងន់ ៨៥ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម