មាតិកា
ចុះបង្រ្កាបបទល្មើសនេសាទ​ នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ វិច្ឆិកា ២០១៨
344

នៅថ្ងៃច័ន្ទ ១២ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារមន្ទីរកសិកម្មដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌ និងនាយរងខណ្ឌរដ្ឋបាល ជលផលពោធិ៍សាត់ នាយ នាយរងផ្នែក នាយ នាយរងសង្កាត់ និងកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ យោធាខេត្តពោធិ៍សាត់ ប៉ូលីសប៉ុស្តិ៍កំពង់លួង ដែលមានកំលាំងសរុប ២០នាក់ កាណូត ០៤គ្រឿងបានចេញបង្រ្កាបបទល្មើសនេសាទចាប់ពីកំពង់លួងទៅលិចដល់ចំណុចចំណងក្របីជាលទ្ធបានចំនួន ០២ករណី (បំផ្លាញចោល)
-របាំងសាច់អួន ៣៣០០ ម៉ែត្រ ០៧ខ្សែ
-ក្បាលបរ ០៨ គ្រឿង
-បង្គោលចំនួន ១២៥០ដើម
-របាំងស្បៃមុង ២ ខ្សែ ប្រវែង១៦៥០ ម៉ែត្រ
-លូកងស្បែមុង ៤ មាត់
-បង្គោល ២៥០ ដើម
-ចាក់លែងត្រីចំរុះទម្ងន់ ៦៥គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter