មាតិកា
កិច្ចប្រជុំស្តីពីការផ្ទេរសិទ្ធិ ការប្រគល់ ទទួល អចលនទ្រព្យ និងចលនទ្រព្យរបស់ខ័ណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់
ចេញ​ផ្សាយ ១៧ វិច្ឆិកា ២០១៨
372

ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខ័ណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ មានរៀបចំកិច្ចប្រជុំស្តីពីការផ្ទេរសិទ្ធិ ការប្រគល់ ទទួល អចលនទ្រព្យ និងចលនទ្រព្យរបស់ខ័ណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ជូនលោក ងួន ប៊ុណ្ណារ៉ា នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងមានការចូលរួមពីលោកនាយខ័ណ្ឌ នាយផ្នែកទាំងបី ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរកសិកម្ម ប្រធានផ្នែករដ្ឋបាលខ័ណ្ឌ ប្រធានផ្នែកពង្រឹងការអនុវត្តច្បាប់ និងប្រធានផ្នែកសហគមន៍ព្រៃឈើ ។

ចំនួនអ្នកចូលទស្សនា
Flag Counter