ថ្ងៃពុធ ៦រោច ខែ កក្កិក ឆ្នាំ ច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់់ និងនេសាទ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការតាមដានការអនុវត្តកសិកម្ម ល្អ និងប្រពន្ធផ្តល់វិញ្ញាបនបត្រ
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោក មាន ចេតនា ប្រធាន ការិយាល័យលើកកំពស់គុណភាព និងសុវត្ថភាព ផលិតផលកសិកម្ម នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និង មានអ្នកចូលរួមសរុប ៣៨នាក់ /ស្រី ២០នាក់ ក្នុងនោះ អ្នកសម្របសម្រួលពីអគ្គនាយកដ្ឋានកសិកម្ម ០៣នាក់ ,មន្រ្តីក្សេត្រសាស្រ្ត០១នាក់ ,ភ្នាក់ងារផ្សេព្វផ្សាយឃុំ ៤នាក់,មន្រ្តីទទួលបន្ទុក៤នាក់ ,កសិករគំរូ អនុវត្តកសិកម្ម ១៥ នាក់ ,បុគ្គលិកអង្គការ អិបដូ ២នាក់ និង កសិករអនុវត្តគម្រោងEPDO ៨នាក់។
វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងចំនួន ០២ធំគឺ៖
១.បង្កើនចំណេះដឹងនិងការយល់ដឹងអំពីការអនុវត្តកសិកម្ម ល្អ (Cam GAP) ដើម្បីគ្រប់គ្រងសុវត្ថិភាពចំណីរអាហារ
២.បង្កើនចំណេះដឹងនិងការយល់ដឹងអំពីការគ្រប់គ្រងនិងប្រពន្ធផ្តល់វិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ ផ្នែកសុវត្ថិផាពចំណីរអាហារ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម