នៅថ្ងៃព្រហស្បតិ៍ _ សុក្រ ១៤ _១៥ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦_ ៧ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានទៅទស្សនកិច្ចសិក្សាផ្លាស់ប្តូបទពិសោធន៍សហគមន៍កសិកម្មនៅក្នុងស្រុកមោងឬស្សី និងស្រុកបវេល ខេត្តបាត់ដំបង ដើម្បីជរុញដំណើរការអនុវត្តនូវបច្ចេកទេសថ្មីៗ ដែលទទួលជោគជ័យពីការចិញ្ចឹមមាន់ និងការដាំបន្លែ ក្នុងទម្រង់ជាបណ្តុំអាជីវកម្ម ដែលធន់ទៅនឹងការប្រែប្រួលអាកាស់ធាតុ និងអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងលើកកំពស់ជីវភាពសមាជិកសហគមន៍កសិកម្មអោយកាន់តែប្រសើរឡើង ។ អ្នកចូលរួមសរុប ៤០នាក់ ក្នុងនោះ៖ សហគមន៍កសិកម្ម ១៥នាក់ ក្រុមការងារអនុវត្តកម្មវិធីថ្នាក់ស្រុក១២នាក់ ក្រុមការងារអនុវត្តកម្មវិធីថ្នាក់ខេត្ត១០នាក់ និងទីប្រឹក្សាថ្នាក់ខេត្ត៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម