មាតិកា
វគ្គផ្សព្វផ្សាយពីប័ណ្ណសមាជិកបេឡាសន្តិសុខសង្គម ដល់មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៤ ធ្នូ ២០១៨
300

នៅព្រឹកថ្ងៃអង្គារ៍ ៤កើត ខែមិគសិរ ឆ្នាំចសំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០១៨ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គផ្សព្វផ្សាយពីប័ណ្ណ<បសស > ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសម្របសម្រួលវគ្គដោយ លោក ហៀប មានិត ទទួលបន្ទុកបេឡាជាតិរបបសន្តិសុខសង្គមប្រចាំ ខេត្តពោធិ៍សាត់ ជាមួយមន្រ្តីមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន០៤នាក់ ជូនថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ជលផល ការិយាល័យជំនាញ កសិកម្មក្រុងស្រុកនិងមន្រ្តីសរុបចំនួន ៨៧នាក់/ស្រី២៥នាក់ ក្នុងគោលបំណងបង្កើនចំណេះដឹង និងអត្ថប្រយោជន៍នៃប័ណ្ណសមាជិកបេឡាសន្តិសុខសង្គម និងការប្រើប្រាស់អោយបានត្រឹមត្រូវតាមគោលការណ៍ និងមានប្រសិទ្ធភាពខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter