នៅថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៤មករា២០១៩ នៅឃ្លាំងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តពោធិ៍សាត់មានរៀបចំចែក ជីគីមី (១៥ ១៥ ១៥ និងអ៊ុយ រ៉េ)ដល់កសិករក្នុងគម្រោងជំរុញផលិតកម្មស្បៀងចំនួន២០០នាក់ក្នុងម្នាក់ៗទទួលបាន១៥០គក សរុប៣០តោន ។ ដែលមានកសិករមកពីស្រុកកណ្តៀង បាកាន ក្រវ៉ាញ និងក្រុងពោធិសាត់ (ភូមិ ជ្រែង សាឡុង អូររំចេក អូរតាប៉ោង អូរថ្កូវ ដប់បាត វាល និងភូមិសំរោង )។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម