ពោធិ៍សាត់៖ នៅថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំសិក្ខាសាលាស្តីពី កម្មវិធីទន្លេសាប ដែលជាកម្មវិធីទូរសព្ទដៃទំនើបដំបូងគេនៅកម្ពុជាដែលផ្តល់នូវគន្លឹះបច្ចេកទេសកសិកម្ម ដំណោះស្រាយនានាលើបញ្ហាកសិកម្ម ជាបច្ចេកវិទ្យាកសិកម្មទំនើបជម្រុញការអភិវឌ្ឍន៍វិស័យកសិកម្មកាន់តែឆាប់រហ័ស និងមានគុណភាពខ្ពស់ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មលោកស្រី គីម ដាវីន អ្នកសេដ្ឋកិច្ចកសិកម្ម AMK លោក ចន វិឆ័យ នាយកសាខាAMK ខេត្តពោធិ៍សាត់ លោកស្រី ឃឹម ចរិយា តំណាងអង្គការ SNVលោកហ៉ីន ចំរើន តំណាងអង្គការ Harvest 2 និងមានការចូលរួមពីតំណាងNGOs សហគមន៍កសិកម្ម ដេប៉ូ អាជីវករ និងអ្នក ពាក់ព័ន្ធនានា សរុបចំនួន ៦០ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម