ថ្ងៃច័ន្ទ ៦រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ កុម្ភៈ ២០១៩ វេលាម៉ោង ២.០០នាទីរសៀល នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវកិច្ចប្រជុំសំណេះសំណាលនិង ពង្រឹងការងារលើវិស័យកសិកម្មក្រោមអធិបតីភាព ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យ ជំនាញទាំង១០ ខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល សរុប១៥នាក់។ក្នុងពេលនោះដែរ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានរៀបរាប់ដោយបានលើកពី ការងារបង្កបង្កើនផលប្រាំងនិង វស្សា ,តុល្យភាពស្បៀង និងបញ្ហាប្រឈមនានា និង សំណូមពរសម្រាប់ក្រសួងកសិកម្ម (ខ្វះមន្រ្តី និង ពន្លឿនការងារសេវាច្រកចេញចូលតែមួយ)។ឯកឧត្តម រដ្ឋលេខាធិការ បានផ្តាំផ្ញើអោយខិតខំប្រឹងប្រែងការងារ ដោយពង្រឹងទីផ្សាកសិកម្ម និងផ្តល់បច្ចេកទេសកសិកម្ម ដល់មូលដ្ឋាន សហគមន៍ អោយបានទូលំទូលាយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម